ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះកម្ពុជា ពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក​ ថ្ងៃទី​ ២៧ ខែឧសភា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ក្នុងនោះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ២នាក់​, ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ ,និងគ្មាន​អ្នកបាត់បងជីវិតឡើយ។

នាយកដ្ឋានប្រយុទ្ធ នឹងជម្ងឺឆ្លង បានរំលឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 18607 ស្មេីនឹង​ 1120 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD

 

ដោយ៖សិលា


ចែករំលែក៖