ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកជ្រូកបុកឡានដឹកកម្មករកំពុងឈប់ភ្លើងស្តុបរបួសធ្ងន់ស្រាលកម្មករចំនួន១០នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តដឹកជ្រូកបើកបុករះរថយន្តដឹកកម្មករដែលកំពុងឈប់ភ្លើងស្តុប «បាគូ» សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលឱ្យកម្មករចំនួន១០នាក់រងរបួសធ្ងន់និងស្រាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។ 

នាយផ្នែកចរាចរណ៍ខណ្ឌដង្កោ លោក ម៉ាង សំរិទ្ធ ថ្លែងប្រាប់ថា ករណីនេះ បណ្តាលឱ្យកម្មករចំនួន១០នាក់រងរបួសធ្ងន់និងស្រាល ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ន នគរបាលកំពុងចាត់ការតាមនីតិវិធីលើករណីនេះ ៕ដោយ៖ចេស្ដា


ចែករំលែក៖