ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដែលមានផ្ទៃដីទំហំ ១៩ ហិចតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៥ ឧសភា ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ (ខេត្តបាត់ដំបងមាន៣តំបន់ ខេត្តបន្ទាយមានជ័យមាន៦តំបន់) តាមសំណើរបស់ក្រសួងបរិស្ថាន៕

 

ដោយ៖សុខ ខេមរា


ចែករំលែក៖