ខេត្តឧត្តរមានជ័យ៖ ប្រទះឃើញល្អាងភ្នំធម្មជាតិដែលមានមនុស្សរៀបចំជាកន្លែងធ្វើការគោរពបូជាកាលពីសម័យបុរាណយ៉ាងហោច ណាស់ស្ថិតនៅសម័យអង្គរ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក ហុងយឿន ប្រធានមន្ទីរប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា៖ នៅថ្ងៃពុធ ៦កើត ខែជេស្ឋឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២០ លោក ហុងយឿន ប្រធានមន្ទីរប្បធម៌និងវិចិត្រសិល្បៈខេត្តបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីស្រុកនគរបាលការពារបេតិកភណ្ឌខេត្តចុះស្រាវជ្រាវរកស្ថានីយបុរាណនៅលើកំពូលភ្នំសេកស ស្ថិតនៅភូមិអាតោឃុំចុងកាល់ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យបានប្រទះឃើញល្អាងភ្នំធម្មជាតិដែលមានមនុស្សរៀបចំជាកន្លែងធ្វើរការគោរពបូជាកាលពីសម័យបុរាណ(យ៉ាងហោចណាស់ស្ថិតនៅសម័យអង្គរ)ព្រោះមាន នូវសេសសល់ទម្របដិមាចំនួន៤ដុំរងការខូចខាតខ្លះធ្វើអំពីថ្មភក់ហើយបានចុះបញ្ជីរវត្ថុក៏ដូចជាកំណត់និយាមការផងដែរ។
សូមរម្លឹកថា៖ នៅថ្ងៃទី២៥ ឧសភា ២០២០ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ (ខេត្តបាត់ដំបងមាន៣តំបន់ ខេត្តបន្ទាយមានជ័យមាន៦តំបន់) តាមសំណើរបស់ក្រសួងបរិស្ថាន៕ដោយ៖សិលា