ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរចំនួន៣ជាផ្លូវការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីព្រឹកមិញថ្ងៃទី​ ១​ មិថុនា​ ២០២០​ នៅពេលអញ្ជេីញធ្វេីដំណេីរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជាបានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរចំនួន៣ជាផ្លូវការ​៖

១)” ខ្មែរធ្វេីបាន​“ ពាក្យនេះនឹងឆ្លាក់នៅលេីជញ្ជាំងភ្នំដែលបានកាត់ពុះជ្រែកភ្នំធ្វេីផ្លូវចុះមកក្រោមហេីយបត់ឆ្វេងឡេីងទៅលេីភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។

២)​ “សិលាចំាស្នហ៍“​ គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវពេលធ្វេីដំណេីរចុះមកពីផ្លូវលេីទួលភ្នំចុះមកក្រោម។

៣)​ “ ដេីមឈេីចាំស្នេហ៍ “​ គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហេីយ​ចុះមកក្រោមបន្តិចគឺមានដេីមឈេីធំមួយដេីមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថភាពរួចស្រេចទៀតផង។

ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡេីងចុះឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាមគឺមានការទាក់ទាញទេសចរយ៉ាងខ្លាំង​ ដែលសង្ឃឹមថានឹងក្លាយទៅជាតំបន់ទេសចរដ៏មានប្រជាប្រិយ៍និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ៕

 

ដោយ៖សុខ ខេមរា


ចែករំលែក៖