ព័ត៌មានទាន់ហេតុការណ៍៖

មុខរបរដើររើសនិងទិញអេតចាយមិនកាក់កបបែកគំនិតលួចខ្សែភ្លើងបាន៤ដុំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកខ្សែភ្លើងរបស់គេបានចំនួន៤ដុំរួចមក។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ផ្លូវលេខ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង២នាក់នោះមានទី១-ឈ្មោះ ហ៊ន ណេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសនិងទិញអេតចាយ ស្នាក់នៅផ្ទះជួល  ផ្លូវបេតុង  ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)និងទី២-ឈ្មោះ ម៉ាត់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវលេខ១០២  ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

  ចំណែកជនរងគ្រោះមានឈ្មោះ XU YOUYI ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០១៩ ភូមិត្រពាំងរាំងថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខEB4932841 ។ 

សម្ភារបន្សល់ទុក ខ្សែភ្លើង៤ដុំមានតម្លៃ១៥៦ដុល្លារ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖