ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងជ័រកៅស៊ូ៧០០គីឡូក្រាម ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

 

ខេត្តកំពង់ធំ ៖ ស្រ្តីជាជនសង្ស័យម្នាក់ រួមនឹងជ័រកៅស៊ូទម្ងន់៧០០គីឡូក្រាម ត្រូវសន្តិសុខក្រុមហ៊ុនចេញល្បាតប្រទះឃើញកំពុងទិញ ហើយបានឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ច។

ការឃាត់ខ្លួនខាងលើបានកើតឡើងនៅចំណុចចម្ការចន្ទី ក្រោយផ្ទះជនសង្ស័យ តំបន់អូបឹងរូង បរិវេណកសិដ្ឋានទី១ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

ករណីទទួលផលចោរកម្មទិញជ័រកៅស៊ូដោយខុសច្បាប់ប្រព្រឹត្តដោយ ជនសង្ស័យ ឈ្មោះ មាន មិន ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរជាកសិករ បានធ្វើសកម្មភាពទទួលទិញផលជ័រកៅស៊ូពីកម្មករ មកពីអំពើលួចពីចម្ការរបស់ក្រុមហ៊ុន។ ក្នុងនោះ ដោយសន្តិសុខក្រុមហ៊ុនចេញល្បាត បានប្រទះឃើញកំពុងទិញ ក៏ឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ចំណែកវត្ថុតាងជ័រកៅស៊ូទម្ងន់៧០០គីឡូក្រាម និងជញ្ជីងថ្លឹងចំនួន១ ក្នុងករណីនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖សូរិយា

 


ចែករំលែក៖