ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរងពាក្យបណ្តឹងម៉េង កែវពេជ្ជតា ប្រកាសមិនសូមទោសជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយរងពាក្យបណ្តឹងពីសំណាក់ស្ត្រីម្នាក់ដែលគេដឹងថាជាភរិយាអតីតស្វាមី នោះ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសជំហរថាខ្លួនឹងបន្តតតាំងរក យុត្តិធម៌ភាពស្អាត ស្អំសម្រាប់ ខ្លួនឯងនិងកូនៗ ហើយនឹងមិនព្រមសុំទោសជាសាធារណៈជាដាច់ខាត។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីបណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈរបស់ស្ត្រីដើមចោទ ត្រូវបានទៅដល់ដៃតុលាការសាលាដំបូងរាជធានីភ្នំពេញ។ តារាស្រីរូបនេះបាន បញ្ចេញសារយ៉ាងវែងថា”…ពេលនេះខ្ញុំ និងកូន បានទទួលយុត្តិធម៌អំពីមហាជនរាប់ លាននាក់ហើយ គឺលែងមានការយល់ច្រលំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ”។ អ្នកនាងលើកឡើងដែរថា អតីត ស្វាមីបោះត្រារបស់អ្នកនាង ដែលពាក់ផ្កាយលើស្មាដោយសារអ្នកនាង បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងអ្នកនាងអោយឡើងតុលាការទៅខណៈអតីតស្វាមីរុបនេះធ្លាប់បានធ្វើបាបអ្នកនាង និងកូនកាលពី១០ឆ្នាំមុន ម្តងហើយ។ អ្នកនាបានចោទទង្វើដែលឧត្តមសេនីយ រូបនេះធ្វើឡើងគឺដើម្បីផ្គាប់ចិត្តភរិយាបច្ចុប្បន្ន ហើយហ៊ានលើកដៃធ្វើបានកូនខ្លួនឯងជាមួយនឹងសំណួរ ថា តើមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ ព្រោះតែឪស្រីស្រាល្បែង ? នាងថែមទាំងចោទថា សកម្ម ភាព ទាំងអស់គឺស្ថិតក្នុងគោលបំណងមិនឲ្យនាងនិងកូនរស់នៅក្នុងភាពសុខសាន្ត។ នាងថា ”ទោះជាពិបាកយ៉ាងណា ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន ក្បត់ប្រពៃណី ទាំងពីរ នាក់ឯងជាដាច់ខាត”។
គួរបញ្ជាក់ដែរថា តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ ឈ្មោះ រស់ សោភ័ណ្ឌដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងលើតារាចម្រៀងរូបនេះពីបទ បរិយាកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យប្តឹង។ កាន់តែភ្ញាក់ផ្អើលគឺបណ្តឹងនោះទាម ទារសំណងជំងឺចិត្ត លើសំណងត្រឹម ១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ ។ គេចាំបានដែរថា ផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើម សប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយ លែងលះស្វាមីលោកឧត្តមសេនីយ៍ឯក មួង ឃីម។ គាប់ជួនមានគណនីយមួយបាន ចូលទៅ បញ្ចេញយោបល់(Comment) អំពីរឿងប្រាក់ដែលបានពីការលែងលះគ្នាធ្វើឲ្យអ្នកស្រី មិន ពេញចិត្ត និងចាប់ផ្តើមបើកកកាយរឿងជូរចត់ និងអយុត្តិធម៌គ្រាដែលរួមរស់ជាមួយអតីតស្វាមី និងក្រោយពេលលែងលះ៕ដោយ៖វឌ្ឍនា


ចែករំលែក៖