ព័ត៌មានទាន់ហេតុការណ៍៖

Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Werner ពីក្លឹប RB Leipzig

ចែករំលែក៖

ក្រុមតោខៀវ Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner របស់ក្រុម RB Leipzig កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៤ ឆ្នាំរូបនេះក៏កំពុងមានទំនាក់ទំនងជាមួយ Liverpool ផងដែរនិងបាននិយាយថា រូបគេមានមោទនភាពចំពោះទឹកដីអង់គ្លេស

ប៉ុន្តែ BBC Sport យល់ថា Liverpool មិនចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយ Werner ដែលរកបាន ២៥គ្រាប់ក្នុងលីគរដូវកាលនេះទេរបាយការណ៍បានបង្ហាញថា ក្លឹបដែលចង់បានគឺហ៊ានឲ្យតម្លៃខ្លួនប្រហែល ៥៤ លានផោន។

កីឡាករ Werner ដែលបានស៊ុតបាល់បញ្ចូលទីចំនួន១១ ដងក្នុងចំណោម២៩ប្រកួតសម្រាប់ក្រុមអាឡឺម៉ង់ RB Leipzig នេះនឹងក្លាយជាកីឡាករទី២ របស់ក្លឹបតោខៀវ Chelsea សម្រាប់រដូវកាលក្រោយបន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងចំនួន៣៧លានផោនសម្រាប់កីឡាករស្លាប Hakim Ziyech របស់ក្លឹប Ajax កាលពីខែកុម្ភៈកន្លងទៅ

កីឡាករ Werner បានរកគ្រាប់បាល់បញ្ចូលទីចំនួន៣ គ្រាប់សម្រាប់ជ័យជម្នះ ៥-០ របស់ក្រុម Leipzig លើក្រុម Mainz ។ កីឡាកររូបនេះបានកោតសរសើរចំពោះក្រុម Leipzig បន្ទាប់ពីការផ្ទេររបស់គាត់ឆ្នាំ២០១៦ ពីក្លឹបកំណើតនៅទីក្រុង Stuttgart

សូមបញ្ជាក់ថា កាលពីខែមករាគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard មានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធក្រុម Paris St-Germain កីឡាករ Edinson Cavani និង Dries Mertens របស់ Napoli ប៉ុន្តែការចរចានេះមិនទទួលបានលទ្ធផលឡើយ ៕ដោយ៖ភារៈ


ចែករំលែក៖