ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុកជាមួយរថយន្តកុងតឺន័រដួលបោកនឹងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសង់កូរ៉េទៅបុកនឹងរថយន្តកុងតឺន័រមួយគ្រឿងបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តកុងតឺន័របន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៩និង ៣០ នាទីយប់ថ្ងៃទី ៦ខែមិថុនាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ខាងលិចផ្សារបឹងបៃតងចម្ងាយ ២០០ ម៉ែត្រ សង្កាត់គោកឃ្លា​ង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង1C-8799 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុបានបុករថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរបញ្រ្ចាសទិសដៅគ្នាបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។ចំណែករថយន្តកុងតឺន័រមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរ ចំណែកម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖