ខេត្តស្វាយរៀង៖នារីម្នាក់ត្រូវក្រុមគ្រួសារសាច់ញាតិនិងអ្នកភូមិដឹកយកទៅជួយសង្គ្រោះដោយយកដីលាយទឹកកប់ពីលើនិងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបន្ទាប់ពីទៅឃ្វាលគោនៅវាលស្រែមានភ្លៀងនិងរន្ទះបាញ់មួយគ្រាប់បណ្ដាលឲដួលសន្លប់នឹងកន្លែង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថានារីរងគ្រោះមានឈ្មោះអេន ធី អាយុ២៩ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានភ្លៀងរលឹមស្រិចៗខណះមាននារីម្នាក់បានដើរទៅឃ្វាលគោរនៅចំណុចវាលស្រែខាងលិចភូមិចម្ងាយប្រមាណជាង២គីឡូម៉ែត្របន្ទាប់មកមានរន្ទះបាញ់មួយគ្រាប់បណ្ដាលឱ្យត្រូវចំដួលសន្លប់បង្កការភ្ញាក់ផ្អើលដល់គ្រួសារសាច់ញាតិនិងអ្នកភូមិជួយសង្គ្រោះយកដីលាយទឹកជូតពីលើនិងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ៕យឹម សុថាន