ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ ស ថេត ផ្តល់លេខទូរស័ព្ទបើមានបញ្ហាចម្ងល់ផ្សេងៗ ទាក់ទងទៅនឹង សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមេសនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកយ៉ាងខ្លាំងពីកង្វល់ ភាពចម្ងល់ផ្សេងៗរបស់ប្រជាពលរដ្ឋទាំង១៤ខណ្ឌ ,និងរកវិធីដ៏ងាយស្រួល គឺអោយប្រជាពលរដ្ឋមានទំនាក់ទំនងដោយផ្ទាល់ជាមួយនគរបាល ដែលពួកគាត់ត្រូវការ។
លោកឧត្តមសេនីយ៍ឯក ស ថេត គិតធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់ងាយស្រួលទាក់ទង នៅពេលគាត់មានបញ្ហាចម្ងល់ផ្សេងៗ ទាក់ទងទៅនឹង សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។

លោកឧត្តមសេនីយ៍បានរម្លឹកថា៖ សូមបងប្អូនប្រជាពលរដ្ឋអាចធ្វេីការទំនាក់ទំនងមកលោកស្នងការរង នាយការិយាល័យ និងអធិការរងទទួលកិច្ចការនេះ ដូចមានភ្ជាប់បញ្ជាក់តាមបណ្តាខណ្ឌ និងលេខទូរស័ព្ទក្នុងតារាងខាងក្រោម ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖