ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹក ឃាត់ក្មេងស្ទាវ១២នាក់ជិះម៉ូតូដាក់បំពង់ស៊ីមាំងលាន់ឮខ្លាំងៗ យកទៅអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ខែ មិថុនា ឆ្នាំ ២០២០ នៅជិតសាលាស្រុកភ្នំព្រឹក កម្លាំងនគរបាលស្រុកភ្នំព្រឹក បានចុះឃាត់ខ្លួនក្រុមក្មេងៗស្ទាវ១២នាក់ដែលជិះម៉ូតូកែច្នៃបំពង់ស៊ីមាំងម៉ូតូលាន់ ប្រែនៗៗៗៗក្នុងល្បឿនលឿន បង្កការរំខាន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវដោយមិនខ្លាចគ្រោះថ្នាក់ដល់ជីវិត។

ការបង្រ្កាបក្មេងទំនើងទាំងនេះធ្វើឡើងដោយអនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទើបសមត្ថកិច្ចនគរបាលឃាត់បានម៉ូតូចំនួន៩ គ្រឿង និងមនុស្ស១២នាក់ ដែលបង្កនូវភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ។

ប្រភពពីមន្រ្តីនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ក្រោយពេលកាក់ឃាត់រួចបាននាំក្មេងស្ទាវ១២នាក់មកកាន់អធិការដ្ឋាននគរបាលស្រុក ហើយតម្រូវឱ្យពួក គេដោះបំពង់ស៊ីមាំងកែច្នៃចេញដែល ហើយយកបំពង់ស៊ីមាំងត្រឹមត្រូវមកបំពាក់វិញ។ បន្ទាប់មកសមត្ថកិច្ច បានធ្វើការ អប់រំណែ នាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត ទើបបានអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ៕ដោយ៖ ប្រាថ្នា


ចែករំលែក៖