ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាសង្កាត់អូរបែកក្អម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី១ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរបែកក្អម ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន បុគ្គលិកសង្កាត់ នាយប៉ុស្តិ៍នគរបាល លោក លោកស្រីជាមេភូមិទាំង៥ លោកនាយកសាលាយ៉ាម៉ាប៊ីកូ និង លោកស្រី តំណាងមណ្ឌលសុខភាពទឹកថ្លា ដែលមានរបៀបវារៈចំនួន៤៖
១-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥។
២-ពិនិត្យ និងអនុម័ត របាយការណ៍ចំណូល ចំណាយសេវារដ្ឋបាលសង្កាត់ប្រចាំខែមិថុនា ។
៣-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងាររដ្ឋបាលសង្កាត់
៤-បញ្ហាផ្សេងៗ ៕ដោយ៖ ចន្ទ លីហ្សា