ព័ត៌មានទាន់ហេតុការណ៍៖

ផ្លាកលេខដែលមិនមាន QR Code ក៏អាចប្រើប្រាស់បានធម្មតាដែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ផ្លាកលេខដែលមិនមាន QR Code ក៏អាចប្រើប្រាស់បានធម្មតាដែរ ប៉ុន្តែក្នុងករណីបងប្អូនដែលមានបំណងចង់ប្តូរយកផ្លាកលេខមាន QR Code ក៏អាចស្នើសុំប្តូរបានដែរ ជាមួយកម្រៃសេវាដូចខាងក្រោម៖
១.ផ្លាកលេខរថយន្តធុនតូច(ឬធុនស្រាល) ខ្នាតធម្មតា ១គូរ តម្លៃ ៦៥ ០០០៛ ។
២.ផ្លាកលេខរថយន្តធុនតូច(ឬធុនស្រាល) ខ្នាតធំ ១គូរ តម្លៃ ១៨០ ០០០៛។
សូមជម្រាបផងដែរថា ផ្លាកលេខ QR Code បានដាក់ឱ្យប្រើប្រាស់តាំងពីខែកក្កដា ឆ្នាំ២០១៧ មកម៉្លេះ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចុះបញ្ជីផ្លាកលេខថ្មីបានទទួលផ្លាកលេខមាន QR Code ដោយស្វ័យប្រវត្តិ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ប្រឹក្សាយោបល់លើសេវាសាធារណៈតាមរយៈលេខទូរស័ព្ទ 015 92 90 90 | 085 92 90 90 | 067 92 90 90
ករណីព័ត៌មានបន្ថែមពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ QR Code: https://www.mpwt.gov.kh/index.php/kh/documents/notice/210 ៕

ដោយ៖សិលា


ចែករំលែក៖