បន្ទាយមានជ័យ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបវាយតម្លៃការត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ អស់រយៈពេលមួយថ្ងៃកន្លះទទួលបានលទ្ធផលល្អប្រសើរ។
ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ សុខា នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារទី១ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្ដមសេនីយ៍ វរសេនីយ៍ ក្រុមការងារអគ្គបញ្ជាការ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ដោយ៖ស សម