ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវពេញកម្លាំងមិនខំរៀនសូត្របែរជា ឆក់ សេពគ្រឿងញៀននិងវាយបំផ្លាញទ្រព្យសម្បត្តិគេ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីអំពើឆក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ត្រូវបាន កម្លាំងនគរបាលស្រុកស្ទោងបានស្រាវជ្រាវឃាត់ខ្លួន ហើយពេលធ្វើតេស្តរកសារធាតុញៀនឃើញវិជ្ជមានទាំង៤នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖

១-ឈ្មោះ សឿង ជា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង (ឆក់ផ្ទាល់) ។

២-ឈ្មោះ ឆៃ ឆាន ហៅឆក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកស្នាយ សំព្រោជ ស្រុកស្ទោង(ឆក់ផ្ទាល់)។

៣-ឈ្មោះ ថាយ ធីម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបុស្សតាអែក ឃុំទ្រា ស្រុកស្ទោង (បក្ខពួក)

និង៤-ឈ្មោះ កេន រ៉ាធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង (បក្ខពួក) ។ ទាំង៤នាក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ និងរឹបអូសបានម៉ូតូ១គ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព នៅចំណុចដីឡូត៍ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្រោយឃាត់ខ្លួនខ្លួនជនសង្ស័យខាងលើបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា បក្ខពួករបស់ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសឆក់កាបូបលុយ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រាកដមែន។បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តឃើញពួកគេមានផ្ទុកនូវសារធាតុញៀនទាំង០៤នាក់ ក៏បានកសាងសំណុំរឿងចាត់ការតាមច្បាប់ 

ដោយ៖ប្រាថ្នា


ចែករំលែក៖