បាត់ដំបង៖បុរសម្នាក់រងរបួសធ្ងន់ធ្ងរបាក់ជើងឆ្វេង នឹងរបួសពេញខ្លួន ខណះពេលដែលបុរសខាងលើបានមកស៉ីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីស្រែឱ្យគេ បណ្ដាលឱ្យជាន់មីនតោនផ្ទុះរងរបួសតែម្ដង។
តាមមន្ត្រីនគរបាលជំនាញអធិការស្រុករុក្ខគីរីបានឱ្យដឹងថា៖កាលពីថ្ងៃអាទិត្យ ៨ កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងនៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៩៖០០នាទីព្រឹកនៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំ ព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង មានករណីផ្ទុះមីនដោយប្រជាពលរដ្ឋចំនួន០១នាក់បានបើកត្រាក់ទ័រម៉ាកគូបូតា កំពុងតែភ្ជួរដីស្រែ ស្រាប់តែជាន់មីនប្រភេទមីនតោន បណ្តាលឱ្យផ្ទុះធ្វើឱ្យត្រាក់ទ័រក្រឡាប់រងរបួសអ្នកបើកបរធ្ងន់ធ្ងរ។
បើតាមមន្ត្រីនគរបាលជំនាញស្រុករុក្ខគីរីបានបន្តថា៖ជនរងគ្រោះមានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ (រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង)ជាប្រជាពលរដ្ឋរស់នៅភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុកបាកាន,ខេត្តពោធិ៍សាត់បានមកស៉ីឈ្នួលភ្ជួរដីស្រែឱ្យគេនៅចំណុចកើតហេតុខាងលើ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ដោយ៖ស សារ៉េត