ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ ចំណាយថវិកាជាតិ ២.៤៣ពាន់លានដុល្លារ ក្នុងការទិញយន្តហោះចម្បាំង ៣៣គ្រឿងពីរុស្ស៊ី និង upgrade យន្តហោះជិត ៦០គ្រឿងទៀត

ចែករំលែក៖

អន្តរជាតិ៖ ខណៈជម្លោះព្រំដែនឥណ្ឌាជាមួយចិន កំពុងបន្តភាពក្តៅគគុករដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តក្នុងការបញ្ជាទិញយន្តហោះចម្បាំងចំនួន៣៣គ្រឿងពីប្រទេសរុស្ស៊ី និងបង្កើនសមត្ថភាព (upgrade) យន្តហោះចម្បាំង ៥៩គ្រឿងទៀត នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋាភិបាលឥណ្ឌា បានអះអាងថា ការសម្រេចចិត្តខាងលើនេះ គឺស្ថិតក្នុងគោលដៅ បង្កើនសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់កងទ័ពឥណ្ឌាហើយនឹងត្រូវចំណាយថវិកាជាតិសរុប .៤៣ពាន់លានដុល្លារ ដោយឥណ្ឌានឹងទទួលបានយន្តហោះចម្បាំង MiG-29 ចំនួន២១គ្រឿង និង Su-30 ចំនួន ១២គ្រឿង ខណៈយន្តហោះចម្បាំង MiG-29s សរុប ៥៩គ្រឿងទៀត នឹងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត

សូមជម្រាបថា កម្តៅនៃជម្លោះព្រំដែនរវាងចិន និងឥណ្ឌា បានផ្ទុះឡើងយ៉ាងក្តៅគគុក មិនធ្លាប់មានជាច្រើនឆ្នាំមកនេះ ដោយកងទ័ពទាំងសងខាងបានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅតំបន់ព្រំដែនជម្លោះ ជួរភ្នំហិម៉ាល័យកាលពីអំឡុងខែមិថុនា កន្លងទៅថ្មីៗនេះ បណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់៕ដោយ៖ស តារា


ចែករំលែក៖