ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះខូចខាត​អស់ពីរខ្នង​និង​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ ផ្ទះចំនួន២ខ្នងធ្វើអំពីឈើប្រក់ក្បឿងទំហំ៥,៥០ម៉ែត្រគុណនឹង៨ម៉ែត្រ​ និង​ទ្រព្យសម្បត្តិ​ជាច្រេីន​ត្រូវភ្លើងឆេះខូចខាត​អស់  តែពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ។ករណីនេះបណ្តាល​មកពីផ្ទុះធុងហ្គាស​ កាល​ពីថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង៨៖៣០នាទី នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ។ 

ផ្ទះដែលត្រូវភ្លើងឆេះខូចខាតខាងលេីមានម្ចាស់ឈ្មោះ រូន សូកូត ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរអ៊ិស្លាម ប្រពន្ធឈ្មោះ សាអុីត រូហានី អាយុ២៦ឆ្នាំ​ ។ ផ្ទះ​មានចំនួន២ខ្នងធ្វើអំពីឈើប្រក់ក្បឿង​ ទំហំ៥,៥០ម៉ែត្រគុណនឹង៨ម៉ែត្រ​ដែល​បណ្តាល​មកពីផ្ទុះធុងហ្គាស(ធុងធំ) និងបាត់បង់ទ្រព្យសម្បត្តិរួមមាន៖​ ប្រាក់​ដុល្លារចំនួន ២០,១៥០ដុល្លារ​, ប្រាក់​ម៉ាឡេសុីចំនួន២០០, ប្រាក់រៀលចំនួន៣០០,​០០០រៀល​និងទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។

តាមប្រភពឱ្យដឹងថា​ ករណីអគ្គិភ័យនេះ បណ្តាលឱ្យរាលទៅឆេះជញ្ជាំងផ្ទះអ្នកជិតខាងមានឈ្មោះ ញិប ម៉េងឃាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអស់មួយចំហៀងខាងកើតតែមិនបណ្តាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ។

ឧប្បត្តិហេតុ​នេះ​ សមត្ថកិច្ច​ខាងពន្លត់អគ្គិភ័យបសនប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង គឺរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ១គ្រឿង ប្រើប្រាស់ទឹកអស់៣សុីទែន​ ៕​

ដោយ​ ៖​ វណ្ណះ


ចែករំលែក៖