ព័ត៌មានទាន់ហេតុការណ៍៖

លក្ខណៈ៤យ៉ាងដែលធ្វើឲ្យបុរសមកពីខាងប៉ែកអឺរ៉ុបលង់ស្នេហ៍លើនារីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖លក្ខណៈ៤យ៉ាងដែលធ្វើឱ្យបុរសមកពីខាងប៉ែកអឺរ៉ុប ដែល​បានធ្វើ​ដំណើរមក​កម្សាន្ត​ នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​ក៏​បានជាប់ចិត្តលង់សេ្នហ៍ ​លើនារី​ខ្មែរ​តែម្តង។

ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ អ្នកគ្រប់​គ្នាតែង​តែ​មានការ​​ងឿងឆ្ងល់​និង​ចាប់​អារម្មណ៍រហូតមក​​នោះ​គឺថា ​តើ​ហេតុ​អ្វី​ទើប​បានជាបុរសបរទេស​ភាគ​ច្រើន​លង់​ស្រលាញ់នារី​​ខ្មែរដែល​មាន​សម្បុរស្រអែម​ៗ ឈាមជ័រជាអ្នកចម្បាំង ​​មាន​ពណ៌សម្បុរខ្មៅ​​ស្រអែម ​សណ្តែក​បាយ​មិន​ខ្មៅ​ពេក​ហើយក៏​មិន​ស​ដែរ។

តោះយើងទៅដឹងលក្ខណៈ៤យ៉ាងរបស់នារីខ្មែរខ្មៅស្រអែមស្គមៗដែលនាំឱ្យបុរសបារាំងស្រលាញ់ទាំងអស់គ្នា៖

១. ភាព​រួសរាយ​រាក់ទាក់​

​- ជា​ក់​ស្តែង​ស្ត្រីខ្មែរ​​គឺ ​មាន​ភាព​រួស​រាយ​រាក់​ទាក់​​​ព្រម​ទាំង​មាន​ទឹក​ចិត្ត​ល្អ​ ​មិន​តែប៉ុណ្ណោះ​អ្វី​ដែល​ធ្វើ​ឲ្យ ​ជនជាតិបរទេស ដកចិត្ត​មិន​បាន​នោះគឺ​ស្នាម​ញញឹម​ដ៏ស្រស់​ទាក់​ទាញ  រួមទាំងកាយ​វិការ​ទន់​ភ្លន់ បង្ហាញ​ពី ​អត្តសញ្ញាណ​របស់​ខ្មែរ ពេល​ដែល​ជួប​គ្នា​នោះ ​​គឺ​ការ​សំពះ​​នេះ​តែម្តង។

២. ស្មោះ​ត្រង់

– ចរិតស្ត្រី​ខ្មែរ​គឺ ស្មោះត្រង់​ប្រ​សិនសម្រេច​ចិត្ត​ថា ​​ស្រលាញ់​បុរស​ណា​ម្នាក់​​ហើយ គឺមិន​ងាយ​មាន​គំនិត ​សាវា​បែក​ចិត្ត​ទៅ​ស្រលាញ់ ​លួច​លាក់​មាន​ដៃ​គូរ​ស្នេហា​២ ទៅ៣នាក់​នោះទេ។ ម្យ៉ាង​វិញ​ទៀត​នាងក៏នឹង ​ស្ម័គ្រ​ចិត្ត​រួម​សុខ​ទុក្ខ​ជាមួយ​អ្នក ​បើ​ទោះ​បីជា​អ្នកកំពុង​ស្ថិត​ក្នុង​កាលៈទេសៈលំបាក ឬសប្បាយ​ បែបណាក៏​ដោយ។

៣. ផ្តល់តម្លៃ

– ស្ត្រី​ខ្មែរ​នៅ​ពេល​ដែល ​រៀប​ការ​ហើយ​គឺ ​តែង​តែ​ទុកប្តី​ជា​ធំ​ផ្តល់​តម្លៃរៀប​ចំ​បាយ​ទឹក​ទុកដាក់​ ឲ្យ​ប្តី​គ្មាន​ទាស់។ មិន​តែប៉ុណ្ណោះ ​ពួកគេ​នឹងបង្រៀន​អ្នក​ឲ្យ​យល់​ដឹង​ពី​របៀប​របបរស់​នៅ ​ក្នុង​ប្រទេស​ខ្មែរ ស្រលាញ់​អ្នក​ចេញពី​ចិត្ត ​មិនមែន​គ្រាន់​តែ​​ចង់​បោកបញ្ឆោត​ព្រោះ​ឃើញ​អ្នក​ជា​ជន​ជាតិបរទេស ​យក​លុយ​កាក់​នោះទេ។

៤. ងាយ​ស្រួល​ចុះ​សម្រុង​

​- ស្ត្រី​ខ្មែរ​ជា​មនុស្ស​ស្រី ​ដែល​ងាយ​ចុះសម្រុង ​នៅ​ពេល​ដែល​រៀប​ការមាន​ប្តី​ហើយ​ចិត្ត​និង​គំនិត ​ក៏​តាម​ប្តី​ដូច​គ្នា ​​ទោះបី​ជា​ជាតិ​សាសន៍​ខុស​គ្នា​ របៀប​របបរស់​នៅ​ម្ហូបអាហារ ទម្លាប់​ផ្សេងៗ នាង​ក៏​នឹង​រៀន​កែ​ប្រែ ​ទៅ​តាម​អ្នក​​ដូច​គ្នា​ដែរ៕ដោយ៖ស សម


ចែករំលែក៖