ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចាស់និង កុមាររស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូន មនុស្សចាស់ និង កុមារាកុមារី ដែលរស់នៅ ក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) កាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

ការយកចិត្តទុកដាក់ពីសំណាក់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺធ្វើឡើងតាមរយៈ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ដោយផ្ដល់ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគដល់ក្មួយៗ និងមនុស្សចាស់ជរា។ ក្នុងឱកាសនោះដែរ លោកស្រីពេជ ចន្ទមិនី្នហ៊ុនម៉ាណែត ក៏បានចូលរួម ជាមួយសម្តេច តេជោ និង  កិត្តិព្រឹទ្ធបណ្ឌិត គឺមានមីចំនួន៥០០កេស និងអង្ករចំនួន៥តោន សម្រាប់ប្រគល់ជូនដែលជាអំណោយ របស់អង្គការ ឆឺជី ប្រគល់ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)  

 ក្នុងឰកាសនោះ លោក Scott Neeson នាយកអង្គការមូលនិធិកុមារកម្ពុជា (CCF) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរពីសុខទុក្ខ ការសិក្សា និងការរស់នៅរបស់ក្មួយៗកុមារ និងមនុស្សចាស់នៅក្នុងអង្គការCCFនេះ នាពេលកន្លងមក តាមរយៈការផ្ដល់សម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគជាច្រើនទៀត ៕ដោយ៖ហេងសូរិយា


ចែករំលែក៖