ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង ប៉ុនប៉ងរំលោភមិនបានសម្រេច ត្រូវអ្នកភូមិប្រទះឃើញប្ដឹងសមត្ថកិច្ច ឃាត់ខ្លួនទាំងយប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ យុវជនម្នាក់អាយុទើបតែ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅពេលប៉ុនប៉ងរំលោភនារីម្នាក់មិនបានសម្រេច កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ ៖០០នាទីយប់ស្ថិតនៅភូមិគោកច្រេសសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង២០៖៣០នាទីយប់ មានប្រជាពលរដ្ឋតេប្ដឹងថាមានកើតករណីប្រទូស្តកេរ្តិ៍ខ្មាស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំចុងកាល់ ស្រុកចុងកាល់ បានឆ្លៀតឱកាសធ្វើសកម្មភាព ដេកពោបពីលើខ្លួនជនរងគ្រោះឈ្មោះ សយ កៃណា ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅភូមិគោកមន ឃុំគោកមន  ស្រុកបន្ទាយអំពិល។

 ដោយដោះខោអាវខ្លួនឯងចេញអស់ ហើយបានស្រាតខោជនរងគ្រោះចេញ ក្នុងខណៈពេលដែលជនរងគ្រោះមានសភាពស្រវឹងស្រាបៀរខ្លាំងលែងដឹងខ្លួន បន្ទាប់ពីពួកគេទាំងពីរនាក់ឲ្យជូនគ្នាទៅនោមនៅក្រោមដើមស្តៅក្រោយផ្ទះនោះ ។

   អំពីរឿងហេតុតាមការបំភ្លឺសាក្សីឈ្មោះ ហួត ស្រីម៉ាច ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ, ឈ្មោះ ណុប ចំរ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ឈ្មោះ រ៉ែម រស្មី ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល បានបំភ្លឺថា៖ នៅម៉ោងប្រហែល ២០៖០០នាទី ក្រោយពេលពួកខ្លួន (មានឈ្មោះ ណុប ចំរ៉ុង សយ កៃណា ហួត ស្រីម៉ាច, សួង ពេជ្រព្រៃវ័ន្ត) នាំគ្នាផឹកស្រាបៀរអស់ប្រហែល១កេស ឈ្មោះ សយ កៃណាក៏ស្រវឹង ហើយបានចូលទៅដេកក្នុងផ្ទះ ដោយមានឈ្មោះ សួង ពេជ្រព្រៃវ័ន្តនៅអង្គុយមើល ។ លុះនៅម៉ោងប្រហែល ២០៖៣០នាទី ក៏បាត់ឈ្មោះ សយ កៃណា និងឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ពីក្នុងផ្ទះ ។ ពេលនោះពួកខ្លួនក៏តាមរក ស្រាប់តែឃើញឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ដែលមានខ្លួនស្រាតននោលគោក កំពុងដេកពោបពីលើខ្លួនរបស់ឈ្មោះ សយ កៃណា ដែលឋិតក្នុងអាការៈស្រវឹងមិនដឹងខ្លួន និងពុំមានស្លៀកខោ នៅលើដីក្រោមដើមស្តៅក្រោយផ្ទះ ។

   ក្រោយកើតហេតុកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ  និងបាននាំជនសង្ស័យមកសួរនាំ និងបានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានឆ្លៀតឱកាសធ្វើសកម្មភាពដូចការរៀបរាប់របស់សាក្សីខាងលើមែន ។

   បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ដោយ៖ប៉ែន នួន


ចែករំលែក៖