ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសរួមស្តីពីគ្រោះទឹកជំនន់នៅចិន

ចែករំលែក៖

បរទេស៖ នៅក្នុងកិច្ចប្រជុំអនឡាញរវាងវៀតណាមដែលជាប្រធានអាស៊ាន ឆ្នាំ​២០២០ និងបណ្តារដ្ឋមន្ត្រីការបរទេសក្នុងតំបន់បានសម្រេចចេញសេចក្តីប្រកាសរួមស្តីពីគ្រោះទឹកជំនន់នៅប្រទេសចិន។
នៅក្នុងសេចក្តីប្រកាស​ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការ​​​ ចែករំលែកនិងចូលរួមជាមួយប្រជាជន និងរដ្ឋាភិបាលចិន​ចំពោះការខាតបង់យ៉ាងធំធេងដោយគ្រោះធម្មជាតិ​ ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ ។ ពលរដ្ឋជាច្រើនត្រូវបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិដោយសារតែទឹកជន់លិច ។​ពលរដ្ឋ រាប់លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
ចំពោះបញ្ហាទុក្ខលំបាកខាងលើ អាស៊ានបង្ហាញពីទំនុកចិត្តថា​ចិននឹងឆ្លងផុតឧបសគ្គខាងលើបានឆាប់បំផុត ។ អាស៊ានបានបង្ហាញពីសាមគ្គីភាពជាមួយចិនក្នុងពេលប្រឈមនិឹងទុក្ខលំបាកទាំងឡាយ។
នេះជាលើកទី​៤ហើយ​នៅក្នុងឆ្នាំ​២០២០ ដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញ​សេចក្តីប្រកាសរួម ស្តីពីបញ្ហាផ្សេងៗ​ទាំងក្នុងតំបន់និងលើពិភពលោក​។ សចក្តីប្រកាសរួម កន្លងមក គឺពាក់ព័ន្ធនឹងភាពតានតឹង អាមេរិក-អុីរ៉ង់, ឆេះព្រៃនៅអូស្ត្រាលី, បាក់អណ្តូងរ៉ែត្បូងនៅមីយ៉ាន់ម៉ា។
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅចិន ផ្ទះពលរដ្ឋជាង ២៨.០០០ខ្នង រងការបំផ្លាញស្ទើរតែទាំងស្រុង​។ ជាមួយគ្នានេះមានពលរដ្ឋជិត​១៥០​នាក់ស្លាប់និងបាត់ខ្លួនដោយសារគ្រោះទឹកជំនន់នេះ៕

ដោយ៖ធី រីណា


ចែករំលែក៖