ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រើម៉ាសក្រមា ដែលផលិត ដោយស្នាដៃខ្មែរ នៅក្នុងប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ គួរប្រើម៉ាសក្រមាដែលផលិតក្នុងស្រុក ព្រោះម៉ាសប្រភេទនេះអាចបោកគក់បាន និងប្រើបានរយៈពេល១ខែ ខណៈដែលម៉ាសនាំចូល ប្រើបានត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។ ការប្រើម៉ាសក្រមា មិនត្រឹមតែជួយលើកការពារខ្លួនពីជំងឺកូវីដ-១៩ និងជំងឺផ្លូវដង្ហើមផ្សេងៗទៀតទេ តែក៏ជួយលើកស្ទួយផលិតផលក្នុងស្រុកផងដែរ៕ដោយ៖សិលា


ចែករំលែក៖