ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកខ្សាច់ នៅតែបើកបរលឿន ទោះបីធ្លាក់ភ្លៀង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ទៀតហើយ !

ចែករំលែក៖

ភ្នំពេញ៖ ក្រុមឡានដឹកខ្សាច់ដែលបើកតាមផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ នៅតែបើកបរលឿន វ៉ាជែង និងបើកបរព្រហើនជាទីបំផុត ស្របពេលកំពុងភ្លៀងធ្លាក់ផង បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យឡានដឹកខ្សាច់ក្រឡាប់ផ្ងារជើង រីឯរថយន្តរងគ្រោះត្រូវខូចខាតខ្ទេចខ្ទីផ្នែកខាងមុខទាំងស្រុង ។ ប៉ុន្តែទោះយ៉ាងណា គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានរបួសឬស្លាប់ដល់មនុស្សនោះទេ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចច្រកចូលផ្សារក្រមួន តាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវជនម្នាក់បើករថយន្តដឹកខ្សាច់មានក្បាលពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0536តាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ដោយបោះពួយយ៉ាងលឿន ហើយបានវ៉ាជែងចូលចំណីផ្លូវរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-6873 ដែលបញ្ច្រាសទិសគ្នារួចក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងច្រងាងៗ ។ ចំណែករថយន្តម៉ាក KIA រងការខូចខាតមួយកំណត់មុខស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តក្រោយសម្របសម្រួលគ្នាមិនត្រូវនៅកន្លែងកើតហេតុ ៕  ដោយ៖ចេស្តា

IMG_9946 IMG_9947 IMG_9948


ចែករំលែក៖