ព័ត៌មានទាន់ហេតុការណ៍៖

ទ្វារស្ថានកុងស៊ុលចិននៅទីក្រុងHouston​ រងការបំផ្លាញដោយសន្តិសុខអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ ក្រុមសន្តិសុខអាមេរិកបានបំផ្លាញទ្វារស្ថានកុងស៊ុលចិននៅទីក្រុង​Houston ក្រោយពេលច្បាប់បិទស្ថានកុងស៊ុលចូលជាធរមាននៅវេលាម៉ោង​៤រសៀលថ្ងៃទី​២៤ ខែកក្កដា (ម៉ោងនៅអាមេរិក)។
ក្រុមអ្នកសារព័ត៌មានបានសួរក្រុមសន្តិសុខពីសកម្មភាពបំផ្លាញទ្វារ​ស្ថានកុងស៊ុលរបស់ចិនដែលមានមនុស្សជាច្រើនចូលទៅខាងក្នុង ហើយ​មានសន្តិសុខពីរនាក់ស្លៀកពាក់ឯកសណ្ឋានឈរយាមនៅទ្វារចូល។ សន្តិសុខយាមទ្វារ មិនបានឆ្លើយសំណួរពាក់ព័ន្ធនឹងការចូលទៅកាន់ទីតាំងរបស់ចិននោះឡើយ។
មកទល់ពេលនេះស្ថានទូតចិនប្រចំានៅទីក្រុងHouston និងក្រសួងការបរទេសចិនមិនទាន់មានប្រតិកម្មអ្វីនោះឡើយ ពាក់ព័ន្ធនឹងសកម្មភាពខាងលើ​។ ស្ថានកុងស៊ុលរបស់ចិននៅទីក្រុងHoustonដែលបានដំណើរការអស់រយៈពេល​៤០ឆ្នាំ កន្លងមក​ត្រូវបានបញ្ចប់នៅវេលាម៉ោង​៤រសៀលថ្ងៃទី​២៤ខែកក្កដា ឆ្នាំ​២០២០​។
សកម្មភាពខាងលើរបស់​អាមេរិក​ និងធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរធ្លាក់ក្នុងដំណាក់កាលអាក្រក់បំផុត ហើយចិនក៏នឹង​តបតអាមេរិកវិញ​ដោយបិទស្ថានកុងស៊ុលអាមេរិក នៅក្នុងប្រទេសចិនផងដែរ​៕ ធី រីណា


ចែករំលែក៖