ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ប្រកាសរកម្ចាស់ម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៤​ មួយគ្រឿងត្រូវបានព្រះសង្ឃប្រទះឃេីញទុកចោលក្នុងវត្តជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយបានរាយការណ៍ទៅសមត្ថកិច្ចមកយកទៅរក្សាទុកនៅប៉ុស្តិ៍​ កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី​ ២៧​ ខែកក្កដា​ ឆ្នាំ២០២០​ រងចាំម្ចាស់មកទទួលវិញ​ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ ម៉ូតូខាងលេីម៉ាកហុងដាឌ្រីម​សង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខបាត់ដំបង​ 1J 8647​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី២៧​ ខែកក្កដា​ មិនដឹងថាម៉ូតូខាងលេីនេះម្ចាស់រឬជនខិលខូចលួចគេមកពីណា​ ដោយយកមកទុកចោលក្នុងវត្តជម្ពូវ័ន​ ហេីយត្រូវបានព្រះសង្ឃប្រទះឃេីញទេីបរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្តង។
បច្ចុប្បន្ន​ម៉ូតូខាងលេីត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ រងចាំម្ចាស់យកឯកសារមកយកទៅវិញ៕ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖