ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីគយ ចុះបង្ក្រាបហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធខុសច្បាប់ទូរស័ព្ទដៃ៣០០គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទីតាំងហាងលក់ទូរស័ព្ទយីហោតាន់ គឹមហួងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធទូរស័ព្ទខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ជាក់ស្តែងរកឃើញទូរស័ព្ទដៃខុសច្បាប់ចំនួន ៣០០គ្រឿង

មន្ត្រីជំនាញដែលចុះបង្ក្រាបនៅទីតាំងខាងលើនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធាននាយយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយ និងមានការសម្របសម្រួលពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត។

ក្រោយពីការបង្ក្រាបរួច មន្រ្តីជំនាញបានដកហូតវត្ថុតាងទូរស័ព្ទដៃគេចពន្ធចំនួន ៣០០គ្រឿងរួមមាន៖ ម៉ាក SAMSUNG, ម៉ាក OPPO និងម៉ាកViVO

បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទៅតំបន់ឈរជើងការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់ នៅស្ពានទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យម្ចាស់ចូលបង់ពន្ធតាមនីតិវិធី ចំណែកម្ចាស់វិញសមត្ថកិច្ចធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការរកស៊ីរបរខុសច្បាប់នេះទៀត៕

IMG_1876

ដោយ៖សហការី


ចែករំលែក៖