ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជានៅជប៉ុន ចេញសេចក្ដីជូនដំណឹងផ្អាកជើងហោះហើរពីណារីតា-ភ្នំពេញ-ណារីតា ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងពីការផ្អាកជើងហោះហើរណារីតាភ្នំពេញណារីតា ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅជប៉ុន បានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍ ANA នឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្របណាមួយ។

បើគិតរហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៤០,០០០នាក់ ក្នុងនោះស្លាប់ជាង១,០០០នាក់៕ដោយ៖ស តារា


ចែករំលែក៖