ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៥ខែសីហាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រួតពិតនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនៈភាពការងារកងរាជអាវុធហត្ថខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២០។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំធំបញ្ជាការដ្ឋាន អ.ហ ខេត្ត ក្រោមអធិបតីភាព លោកឧត្តមេសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេ/ការ មេ/ការរងមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ ក្នុងពិធីនេះដែរក៏បានបំពាក់ឋានន្តរស័ក្តិជូននាយ នាយរង អ.ហ ចំនួន០៤រូប និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិដែលមានស្នាដៃចំនួន៣២រូបផងដែរ៕ដោយ៖ស សម