ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋគាំទ្រចំណាត់ការ របស់នគរបាលខេត្តកណ្តាល បង្ក្រាបបទល្មើសតាមការផ្តល់ព័ត៌មានពីសាធារណៈជន ពិតប្រាកដ

ចែករំលែក៖

ខេត្តកណ្តាល៖ តាមផេកផ្លូវការ របស់ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញអត្តសញ្ញាណ ដែលបានផ្ញើសាររាយការណ៍ចូលក្នុងផេកហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានខ្លឹមសារថា÷ “សូមបងជួយបង្ក្រាបរោងកាហ្វេបង្កប់ល្បែងជល់មាន់តាមទូរទស្សន៍មានទីតាំងនៅភូមិព្រែកហូរលិចជាប់រោងចក្រផលិតសសរគ្រឹះ។នៅទល់មុខចំហៀងរោងចក្រតៃខេជេ សូមជួយអន្តរាគមន៍ផង ។ មិនមែនទើបនឹងបើកឡើយ បើកប្រហែលមួយឆ្នាំជាងហើយ”។

Facebook ស្នងការបន្តថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងដែលបានរាយការណ៍ខាងលើ ឃើញថាពិតជាមានការផ្តល់ទីតាំងលួចភ្នាល់ល្បែងស៊ីសងជល់មាន់តាមOnline ប្រាកដមែន។ ហើយបានធ្វើកិច្ចសន្យាចំពោះម្ចាស់ទីតាំងដែលបើកអាជីវកម្មលក់ភេសជ្ជៈខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យបញ្ឈប់ការបើកវីដេអូបញ្ជល់មាន់តាម Online ឬវីដេអូផ្សេងទៀតដែលមានការចាក់ភ្នាល់ស៊ីសងខុសច្បាប់ចាប់ពីពេលនេះតទៅ។
អាស្រ័យហេតុនេះសូមសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖សិលា


ចែករំលែក៖