ភ្នំពេញ៖ ការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជាខួបគម្រប់៥៣ឆ្នាំ។
ក្នុង អាយុ៥៣ឆ្នាំ អាស៊ានបានប្រែក្លាយខ្លួន សហគមន៍ រួមមួយហើយ អង្គការតំបន់នេះ អាចមានលទ្ធភាពរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឆាប់រហ័សជាងគេ បើប្រៀបធៀប ទៅនឹងអង្គការថ្នាក់តំបន់ ផ្សេងទៀតលើពិភពលោក ។
សូមលើករំលឹក ពីមូលហេតុ នៃការបង្កើត អាស៊ាន និងការវិវត្ត នៃទំនាក់ទំនងរវាង អាស៊ានជាមួយប្រទេសដទៃ ជាដៃគូគឺ៖
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ថា«អាស៊ាន» ជាអង្គការតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវ បង្កើតឡើងនៅក្នុងខែសីហា ទី៨ ឆ្នាំ១៩៦៧ ដោយសេចក្តីថ្លែងការណ៍ ទីក្រុង បាងកក(Bangkok Declaration) ដោយ រួមមានថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន ជាស្ថាបនិក ។
ប្រទេសទាំង ៥ផ្ដួចផ្ដើមបង្កើតអាស៊ាន ដោយសារមូលហេតុមួយចំនួន ។ មូលហេតុ ទីមួយគឺជម្លោះ រវាងប្រទេសជាច្រើន បាន កើតឡើងនៅក្នុងតំបន់ ដូចជាឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ហ្វីលីពីន និង ម៉ាឡេស៊ី សិង្ហ បុរី និងម៉ាឡេស៊ី ។ ជម្លោះទាំងនេះ គំរាមកំហែង ដល់សន្តិសុខ និងសន្តិភាពក្នុង តំបន់។
មូលហេតុទីពីរ គឺសង្គ្រាមត្រជាក់។ សង្គ្រាម មនោគមន៍វិជ្ជា រវាងលោកខាងលិច និង លោកខាងកើត នេះជាមូលហេតុ ដ៏សំខាន់ ជម្រុញឲ្យមានការ បង្កើតអង្គការ ក្នុងតំបន់ (អាស៊ាន) ដើម្បីទប់ស្កាត់ឥទ្ធិពល នៃមនោ គមកុម្មុយនីស្ត ។ ចំណែកមូលហេតុទីបី គឺ អាស៊ានក៏ត្រូវបានបង្កើតឡើងដើម្បីចូលរួម ជំរុញការអភិវឌ្ឍនៅក្នុង រយៈ ការជំរុញ កំណើនសេដ្ឋកិច្ចជាដើម ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងនៅក្នុងសារលិខិតថា ៖ ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខ ប្រកបដោយជោគជ័យ ត្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្ដប់របស់ខ្លួន។ ផ្តើមចេញពីបំណង ប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ សន្តិភាពក្នុងតំបន់ អាស៊ានបានទទួលជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្ដៅ ពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានា មិនឱ្យរីករាលដាលក្លាយទៅជាសង្គ្រាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។
សូមជម្រាបជូនថា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១០ប្រទេស ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ហើយក្រោយមក បានបញ្ចូលសមាជិកជាបន្តបន្ទាប់ ដូចជាប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) វៀតណាម និងឡាវជាដើម។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៩៩៕
ដោយ៖ សិលា