ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយចំនួន (Video inside) នៅថ្ងៃស្អែកនេះ ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នឹងត្រូវរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ចាប់ពីម៉ោង៧៖៤៥នាទី រហូតដល់ ដល់ម៉ោង៩៖៣០នាទីព្រឹក អង្គការសហព័ន្ធសន្តិភាពសកល នឹងរៀបចំមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនឹងផ្សាយបន្តផ្ទាល់ចេញពី មជ្ឈមណ្ឌលចុងស៊ីង។

សន្និបាតនេះ មានការចូលរួមដោយឥស្សរជនប្រទេសជាច្រើន ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាសន្តិភាពមួយរូប នឹងមានថ្លែងសុន្ទរកថាផងដែរ។

សូមជម្រាបថា៖ សន្និបាតនេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើតពិភពលោកនូវការបង្រួបបង្រួមដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនង វឌ្ឍនភាពរួម និងតម្លៃជាសកល។

កុំភ្លេចព្រឹកស្អែក.. សូមទស្សនាវីដេអូស្តីពីការប្រកាសអំពី មហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក ៕

ដោយ៖ សិលា


ចែករំលែក៖