ព័ត៌មានទាន់ហេតុការណ៍៖

ទ័ពអាកាសជាន់ខ្ពស់កម្ពុជាទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020)

ចែករំលែក៖

ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅវិទ្យាស្ថាន​បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុងរ៉ាហ្សាន់ សហព័ន្ធរុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

បើយោងតាមសមាគមនិស្សិតខ្មែរនៅរុស្សីុបានបញ្ជាក់ឱ្យដឹងថា បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ​ ឆ្នាំ២០២០ វិទ្យាស្ថានបញ្ជាការជាន់ខ្ពស់កងទ័ពឆត្រយោង​ទីក្រុងរ៉ាហ្សាន់មាន៖

១- នាយចំណង់​ ថ្លៃ​ សំរិទ្ធ​  (ប្រធានក្រុម)

២- នាយចំណង់ ច័ន្ទ​ សុវណ្ណតារា

៣- នាយចំណង់​ ខឹម​ សុខខុម

៤- នាយចំណង់​ មាស​ ឡាអុល

៥- នាយចំណង់​ អា​ វិចិត្ត

៦- នាយចំណង់​ រុំ​ សារ៉ាត

៧-នាយចំណង់​ រឿន​ សុថុន

ក្នុងនោះកងទ័ពអាកាសកម្ពុជាចូលរួមប្រកួត​លេី៤វិញ្ញាសា៖

វិញ្ញាសារទី១៖លោតឆត្រ​កម្ពស់៦០០

ម៉ែត្រ + លីឆត្ររត់១គ.ម​ +​ រត់១០​គ.ម​(រត់កុម្មង់ដូ​លេីខ្លួនមានសម្ភារចាប់ពី៨គីឡូ​ក្រាម​ឡេីង)។

វិញ្ញាសារ​ទី២៖រត់១០គ.ម+រត់៥០០ម​ បីដង​ បាញ់បីកាយវិការ​ (ដេក​ អង្គុយ​ ឈរ)​ ក្នុងមួយកាយវិការ​បាញ់៥គ្រាប់។

វិញ្ញាសារ​ទី៣៖រត់រកចំណុចទីតាំងលេីផែនទី​ (រយ:ពេលបីម៉ោង)​ ។

វិញ្ញាសារ​ទី៤៖ រត់៤គ.ម​+រត់កាត់ឧបសគ្គ​+រត់បន្ត៥០០ម​ បាញ់មួយកាយវិការដេក​ (ចំនួន​៥គ្រាប់)។

សូមបញ្ជាក់ថា ពិធីបេីកវគ្គប្រកួតកីឡាអន្តរជាតិនៅថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ២០២០។ ចាប់ផ្តេីមប្រកួត​នៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២០។ នេះបើតាមការលើកឡើងពីសមាគមនិស្សិតខ្មែរនៅរុស្សុី។សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមជូនពរដល់បងប្អូនសិក្ខាកាមយោធាកម្ពុជាទាំង៧រូបដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) សូមឲ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជាយើង។ ដោយក្តីស្រឡាញ់ពីសហគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សុី ៕ដោយ៖ សិលា


ចែករំលែក៖