ព័ត៌មានទាន់ហេតុការណ៍៖

តួលេខពីទីផ្សារ​ទេសចរណ៍​តូច​បំផុត​និង​ធំ​បំផុត​របស់​កម្ពុជា​នៅ​ឆមាស​ទី​១​ដើមឆ្នាំ​២០២០

ចែករំលែក៖

ភ្នំពេញ៖ ​ទីផ្សារ​ទេសចរណ៍​ធំ​ទាំង​៦​របស់​កម្ពុជា​នៅ​ឆមាស​ទី​១ ឆ្នាំ២០២០នេះ គឺមាន ចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ហើយភ្ញៀវទេសចរ​បរទេស​តូច​របស់​កម្ពុជា​គឺ ទី​ម័​រ ម៉ូ​ណា​កូ ចិន​ម៉ា​កាវ ប៊ូ​តាន អាហ្វហ្គានីស្ថាន និង ហ្វុីជី ។

តាម​តួលេខ​បាន​បង្ហាញថា៖ នៅ​ឆមាស​ទី​១​ឆ្នាំ២០២០ ចិន​មក​កម្ពុ​ជាមាន​ចំនួន សរុប ២៧៥.៦៧៣នាក់ ថយចុះ៧៨,៧ ភាគរយ​, វៀតណាមមក​កម្ពុជាមានចំនួន១៧៩.៦៩៨នាក់ ថយចុះ ៥៥,៣ ភាគរយ​, ថៃមក​កម្ពុជាមាន​ចំនួន ១៦១.០៨៤ នាក់ ថយចុះ​៧,៦ ភាគរយ , អាមេរិក​មកកម្ពុជាមានចំនួន ៥៣.២៣៨ នាក់ថយចុះ៥៩,៧ ភាគរយ , កូរ៉េខាងត្បូងមកកម្ពុជាមានចំនួន៥២.៦១៣នាក់ ថយចុះ៦២,២ ភាគរយ​, អង់គ្លេសចំនួន ៤៤.៣២៦នាក់ ថយចុះ ៥០,២ ភាគរយ និង បារាំង​ចំនួន ៤១,៨៣៨ ថយចុះ ៥១,៧ភាគរយ។

ដោយឡែក​តួលេខ​បាន​បង្ហាញថា ជនជាតិ​ទី​ម័​រ​មកកាន់​កម្ពុជា​នៅ​ឆមាស​ទីមួយ​ឆ្នាំ២០២០នេះ គឺមាន​ត្រឹមតែ២០ នាក់​ប៉ុណ្ណោះ ថយចុះ​រហូតដល់​ទៅ៧៩,៦ ភាគរយ , បន្ទាប់មកគឺ ម៉ូ​ណា​កូ មាន​ចំនួន ២៧នាក់ ថយចុះ ៣៥,៧ ភាគរយ​, ចិន​ម៉ា​កាវមាន​ចំនួន ៣០នាក់ ថយចុះ ៧៩,៣ ភាគរយ​, ប៊ូ​តានមានតែ៤២នាក់​ថយចុះ ៧២,៤ ភាគរយ , អាហ្វហ្គានីស្ថាន មាន​ចំនួន ៤៧ នាក់ គឺ​ថយចុះ ៦៧,៤ ភាគរយ​, និងហ្វុីជី ចំនួន៧៥ នាក់ ថយចុះ៦១,៧ ភាគរយ។

យោងតាម​របាយការណ៍ឆមាស​ទីមួយ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា  ជារួម​ភ្ញៀវទេសចរបរទេស​មក​កម្ពុជា​ធ្លាក់ចុះដល់​ទៅ៦៤ភាគរយ ដោយ​ថយចុះពី៣លាន​នាក់​កាលពី​ឆមាស​ទី​១ ឆ្នាំ២០១៩ មក​នៅត្រឹមតែ១,១៨ លាន​នាក់​នៅ​ឆមាស​ទី​១ ឆ្នាំ២០២០ ដោយសារតែ​កូ​វីដ-១៩៕ ​

ប្រភព៖ AKP


ចែករំលែក៖