ភ្នំពេញ៖ លោក កាន វឌ្ឍនា អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ មាន ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ១០Eo +E1 ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សូមធ្វើការបដិសេធ នូវរាល់សារ របស់ឈ្មោះ សង់ ប៊ុនណាត (គណនីFacebook ឈ្មោះ ស្ដេច សង្គ្រាម) , ឈ្មោះ ចាន់ សង់ប៊ុន (គណនីFacebook ឈ្មោះ Chan Songbun) (អាំ ផល្លីន). និងគូកន ព្រម ASEAN TV ដែលបានបង្ហោះកន្លងមកដូចខាងក្រោម សារដែលមានខ្លឹមសារ “រមណីយដ្ឋានទឹកជ្រោះ៩ជាន់ លើកទី១កូនចៅ លើកនេះមេតែម្តង ។ លឺអួតថាគាត់ឈ្មោះ កាន់ វឌ្ឍនា ជាប៉ូលីស ពាក់ផ្កាយ ២ អត់ដឹងថាមាន អត្តលេខប៉ុន្មានទេ តែឮហ៊ាង គុន្ធី ប្រាប់ថាអត្តលេខផ្កាយ២ធ្លាក់មកហើយ
(six)” ដោយខ្លឹមសារនេះ បានភ្ជាប់ជាមួយ រូបភាពលោក , រូបគ្រាប់កាំភ្លើង និងរូបបុរសដែលសម្លាប់សត្វកេងកង ។
ក្នុងលិខិតបដិសេធលោកបន្តថា៖ សារដែលមានរូបថតរបស់លោក ឈ្មោះ កាន វឌ្ឍនា ដែលបានសរសេរថា “ជនសង្ស័យ” ដោយបាន ភ្ជាប់ជាមួយរូបគ្រាប់កាំភ្លើង និង រូបបុរសដែលសម្លាប់សត្វកេងកង ព្រមទាំងរូបថតរបស់ឈ្មោះ អាំ ផល្លីន ដែល បានសរសេរ ថា “ជនរងគ្រោះ និង លិខិតបំភ្លឺពត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ។ សារផ្សេងៗ ដែលមានរូបថតរបស់លោក ឈ្មោះ កាន វឌ្ឍនា ។
ដែលបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook និង គណនី Facebook របស់លោក ជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងគណនី Facebook របស់ថ្នាក់ដឹកនាំទាំងអស់ ដើម្បីចោទប្រកាន់មកលើរូបលោក ឈ្មោះ កាន វឌ្ឍនា ពិតជាអ្នកប្រព្រឹត្តអំពើល្មើសច្បាប់នៅរមណីយដ្ឋានទឹកជ្រោះ៩ជាន់ ខេត្តកំពត។ ព្រោះថា ៖ ១. ខ្ញុំបាទមិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ នៅរមណីយដ្ឋានទឹកជ្រោះ៩ជាន់ ខេត្ត កំពត ឡើយ ប្រសិនបើខ្ញុំបាទពិតជាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌមែន ស្នងការដ្ឋាននគរបាលខេត្តកំពត និង អយ្យការអមសាលាដំបូងខេត្តកំពត និងឃាត់ខ្លួនខ្ញុំបាទទៅស៊ើបអង្កេតភ្លាមៗតែម្តង ។
២. ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នៅរមណីយដ្ឋានទឹកជ្រោះ៩ជាន់ ខេត្តកំពត មិនមានជនរងគ្រោះនោះទេ ព្រោះមិនមានជនណាមួយបានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត និង នៅអយ្យការអមសាលាដំបូងខេត្តកំពត ឡើយ។
៣. ប្រសិនបើឈ្មោះ អាំ ផល្លីន និងឈ្មោះ ចាន់ សង់ប៊ុន ពិតជាជនរងគ្រោះ នៅរមណ៏យដ្ឋានទឹក ជ្រោះ៩ជាន់ ខេត្តកំពត ដូចការចោទប្រកាន់លើគណនី Facebook ហេតុអ្វីឈ្មោះ អាំ ផល្លីន និងឈ្មោះ ចាន់ សង់ប៊ុន មិនដាក់ពាក្យបណ្តឹងប្តឹងខ្ញុំបាទ កាន វឌ្ឍនា នៅស្នងការដ្ឋាននគរបាលខេត្តកំពត និង នៅអយ្យការ អមសាលាដំបូងខេត្តកំពត ដើម្បីចាប់ឃាត់ខ្លួនខ្ញុំបាទ តែម្តងទៅ ។ ម្យ៉ាងវិញទៀត ខ្ញុំបាទកំពុងតែស្រាវជ្រាវ និងរៀបចំពាក្យបណ្ដឹងប្ដឹងឈ្មោះ អាំ ផល្លីន ,ឈ្មោះ សង់ ប៊ុនណាត (គណនីFacebook ឈ្មោះ ស្ដេច សង្គ្រាម), ឈ្មោះ ចាន់ សង់ប៊ុន និងគូកន ទៅស្ថា ប័នតុលាការ ដើម្បីស្វែងរកភាពស្អាតស្អំមកលើរូបខ្ញុំបាទ និង គ្រួសាររបស់ខ្ញុំបាទវិញ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូមសាធារណៈជន មេត្តាជ្រាបជាព៌តមាន ។
សូមអាននូវខ្លឹមសារលិខិតបដិសេធ របស់លោក កាន វឌ្ឍនា ទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សិលា