ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត សែលកាត ស្វែងរកឃើញម្ចាស់ជើងឯកកម្មវិធីប្រកួត Rules of Survival (RoS) KH Cup រដូវកាលទី 3

ចែករំលែក៖

 

ភ្នំពេញ៖ថ្ងៃអាទិត្យទី ០៩ខែ សីហា ២០២០ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តជាមោទនភាពជាតិខ្មែរ ដែលតែងតែផ្តល់ជូននូវបទពិសោធន៍

លេងហ្គេមតាមអនឡាញល្អផ្តាច់គេនោះ បានរៀបចំព្រឹត្តិការណ៍ប្រកួត Rules of Survival (RoS) KH Cup Season 3 វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរទី 8ខែសីហា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ។ ក្រុមកីឡាករ ចំនួន 18 ក្រុម បានចូលរួមប្រកួតនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះដើម្បីប្រជែងយកតំណែងជាម្ចាស់ជើងឯក RoS KH Cup នារដូវកាលទី 3 នៅផ្សារទំនើប អ៊ីអនម៉លសែនសុខជាលទ្ធផលនៅចុងបញ្ចបក្រុម TeamUP(ក្រុមយូ ភី) បានទទួលជ័យជំនះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺបានក្លាយជាម្ចាស់ជើងឯកប្រចាំកម្មវិធីតែម្តង។ រង្វាន់ជាទឹកប្រាក់សរុបចំនួន 50,000,000 រៀល ត្រូវបានរៀបចំឡើងដើម្បីប្រគល់ជូនដល់ក្រុមកីឡាករដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួត ដោយក្នុងនោះ ក្រុម TeamUP (ក្រុមយូ ភី) ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន 20,000,000 រៀល សម្រាប់តំណែងជាជើងឯកប្រចាំកម្មវិធីចំណែកឯក្រុម NRXCambodia ដែលជាប់ចំណាត់ថ្នាក់លេខ 2 ទទួលបានទឹកប្រាក់ចំនួន 8,000,000 រៀល និងក្រុម Vipers ទទួលបានទឹកប្រាក់ចំនួន5,000,000 រៀល សម្រាប់ចំណាត់ថ្នាក់លេខ 3 ។ ក្រុមកីឡាករទាំងអស់បានចូលរួមប្រកួតតាមរយៈកម្មវិធី PlayGame របស់ក្រុមហ៊ុនសែលកាត ហើយទន្ទឹមនឹងនោះផងដែរ បណ្តាអ្នកគាំទ្រ ក៏បានចូលរួមតាមដានទស្សនាសកម្មភាពផ្សាយផ្ទាល់តាមរយៈ Virtual Gaming Platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា (ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់តាំងពីខែមេសាកន្លងទៅថ្មីៗនេះ) ហើយអ្នកគាំទ្រខ្លះទៀត ធ្វើការតាមដានទស្សនាផ្ទាល់នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនសែលកាត។ បន្ទាប់ពីកម្មវិធីប្រកួត RoS KH Cup វគ្គផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់ទៅ កម្មវិធីប្រកួតជាលក្ខណៈ All-Star ដ៏ជក់ចិត្ត ក៏បានចូលខ្លួនមកបន្ត ដោយក្នុងនោះក្រុមចំនួន 10 ដែលមានសំឡេងគាំទ្រតាមអនឡាញច្រើនជាងគេ ទទួលបានសិទ្ធិដើម្បីចូលរួមប្រកួត។​ ដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែប្លែកអារម្មណ៍ថែមទៀតនោះInfluencer របស់ហ្គេម RoS ល្បីរួមមានលោក Bunleng, Tii Gaming និងLee Official ក៏ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងការប្រកួត All-Star ដើម្បីមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន 2 លានរៀលផងដែរបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ទៅ ជ័យលាភីសម្រាប់វគ្គ All-Star គឺបានទៅលើក្រុម4Militaryកម្មវិធីប្រកួតនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានកិច្ចសហការយ៉ាងស្អិតល្មួត រវាងក្រុមហ៊ុនសែលកាត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជានិង Netease ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថាយើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យកីឡាអេឡិចត្រូនិកម្ពុជាការទទួលស្គាល់នាពេលថ្មីៗនេះដោយស្ថាប័ន Opensignal និងយុទ្ធសាស្រ្តរបស់យើង ក្នុងការផ្តល់ជូននូវបណ្តាញទូរស័ព្ទប្រកបដោយទំនុកចិត្តខ្ពស និងផ្តល់បទពិសោធន៍លេងហ្គេមល្អបំផុតគឺពិតជាមានសារៈសំខាន់ខ្លាំងណាសព្រោះថាកីឡាអេឡិចត្រូនិច គឺជាប្រភេទកីឡាដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុតនាពេលបច្ចុប្បន្ននេះ។
ខ្ញុំក៏សូមយកឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរដល់ក្រុម TeamUPដែលបានក្លាយជាម្ចាស់ជើងឯកនារដូវកាលនេះ។ នាពេលថ្មីៗនេះ Opensignal ដែលជាស្ថាប័នមានការទទួលស្គាល់ជាអន្តរជាតិបានប្រកាសឱ្យដឹងថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនសែលកាត បានជាប់ជាជ័យលាភីពានរង្វានបទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយយោងតាមលទ្ធផលជាក់ស្តែងក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគតដែលអ្នកប្រើប្រាស់ (ស្ថាប័ន Opensignal ផ្ទាល់) បានសង្កេតឃើញនូវការផ្តល់ជូន បទពិសោធន៍នៃការលេងហ្គេម នៅលើបណ្តាញ 4G នៅក្នុងប្រទេសកម្ពុជា ក្នុងកម្រិតខ្ពស់ជាងគេបំផុត។ លោក វ៉ាតសុន ក៏បានបន្ថែមឱ្យដឹងផងដែរថា៖ “ក្រុមហ៊ុនសែលកាតពិតជាមានកិត្តិយសបំផុត ដែលមានឱកាសក្នុងការចូលរួមគាំទ្រ និងជួយស្វែងរកកីឡាករស្រុក ដែលមានសមត្ថភាពឆ្នើមៗ។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានក្តីសោមនស្សក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងនៅក្នុងស្រុក ក៏ដូចជាផ្តល់ជូននូវឱកាសដល់កីឡាករអេឡិចត្រូនិចកម្ពុជា ឱ្យអាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិផងដែរ” ។ក្រុមហ៊ុនសែលកាត នឹងរៀបចំកម្មវិធីផ្សាយផ្ទាល់រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី14 ខែសីហាខាងមុខនេះ ដើម្បីឱ្យកីឡាករហ្គេមខ្មែរយើង អាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាផ្តល់ឱកាសដើម្បីទស្សនាកីឡាករអាជីពយើងប្រកួតផ្ទាល់នៅលើ PlayGameកម្មវិធីប្រកួតនេះ នឹងមានវត្តមានចូលរួមដោយក្រុមកីឡាករល្បីដែលក្នុងនោះមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមជាច្រើនផ្សេងទៀតផងដែរ។ គួររំលឹកផងដែរ ក្រុមហ៊ុនសែលកាត បានចូលរួមជួយជ្រោមជ្រែងដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ននេះក្រុមហ៊ុនថែមទាំងបានបម្រើជូនដល់សហគមន៍អ្នកគាំទ្រវិស័យហ្គេម ប្រមាណជាង 2 លាននាក់ទៀតផង

 

 

 

 


ចែករំលែក៖