ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មី២២នាក់ក្នុងនោះមាន១៤នាក់នៅទីក្រុងដាណាង

ចែករំលែក៖

វៀតណាម៖ គិតមកដល់វេលាម៉ោង១៨យប់ថ្ងៃទី១៣ ខែសីហា គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ វៀតណាម បានបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មី ដល់ទៅ២២នាក់ ក្នុងនោះនៅទីក្រុងដាណាងមានដល់ទៅ១៤នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មី មាននៅដាណាង១៤នាក់ នៅខេត្ត វ៉ាងណាម២នាក់ ខេត្តវ៉ាងទ្រី១នាក់ ខេត្ត ខាញ់វ៉ា ៥នាក់។ សរុបនៅទូទាំងប្រទេសវៀតយណាមគិតមកដល់យប់ថ្ងៃទី១៣ខែសីហានេះ មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់៩០៥នាក់។ ជាមួយគ្នានេះក៏មានអ្នកស្លាប់២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់២០នាក់ហើយ។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ ក៏មាន៤២១នាក់ផងដែរ។
នៅពេលនេះដែរអ្នកទេសចរ៣០០នាក់ដែលជាប់គាំងនៅទីក្រុងដាណាង បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ តឹងសឺងញឹកហើយ ។ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានដឹកអ្នកទេសចរជាប់គាំងនៅដាណាង៣០០នាក់មកដល់ទីក្រុងហូជីមិញដោយសុវត្ថិភាព នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ខែសីហានេះ។

ក្រោយចុះចតអ្នកដំណើរទាំងអស់ត្រូវធ្វើចត្តាឡីស័កដូចច្បាប់ដែលបានកំណត់ បញ្ជៀសការឆ្លងរាលដាលដល់អ្នកផ្សេងទៀត។ ពលរដ្ឋទាំងអស់ដែលចេញពីទីក្រុងដាណាង គឺត្រូវកាត់ផ្តាច់១៤ថ្ងៃទាំងអស់ ដោយសារតែមានករណីឆ្លងច្រើនក្នុងសហគមន៍នៅទីក្រុងនេះ៕ដោយ៖ធី រីណា


ចែករំលែក៖