ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន​ បានចុះបាញ់លាងសំអាតផ្លូវតាមបណ្ដោយមហាវិថីព្រះនរោត្តម​

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន​ បានចុះបាញ់លាងសំអាតផ្លូវតាមបណ្ដោយមហាវិថីព្រះនរោត្តម​ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់​ ដល់ស្ដុបចំការមន​ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩រោច​ ខែស្រាពណ៌​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ចំពោះសោភ័ណភាពផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌចំការមនរបស់លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោក​ ហាយ​ សិទ្ធី​ ប្រធានការិយាល័យសេដ្ឋកិច្ច​ និងអភិវឌ្ឍន៍សហគមន៍ខណ្ឌចំការមន​ បានសហការជាមួយទីក្រុងកោះពេជ្រស្នេីសុំឡានទឹកចំនួន​ ០២គ្រឿង​ ចុះបាញ់លាងសំអាតផ្លូវតាមបណ្ដោយមហាវិថីព្រះនរោត្តម​ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់​ ដល់ស្ដុបចំការមន​ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដេីម្បីកុំអោយពិបាកដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរតាមបណ្ដោយមហាវិថីខាងលេីនេះ។
រួមគ្នាសម្អាតទីក្រុង អនាម័យ កើតចេញពីយើងម្នាក់ៗ ៕

ដោយ៖ សិលា


ចែករំលែក៖