ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំបានសន្យាកាត់បន្ថយពន្ធដល់ក្រុមហ៊ុនចាកចេញពីប្រទេសចិន

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់អាទិភាព​ដល់បណ្តាក្រុមហ៊ុន​អាមេរិកដែលដកចេញពីប្រទេសចិន ដោយការកាត់បន្ថយពន្ធដារ។ ផ្ទុយទៅវិញ​បណ្តាក្រុមហ៊ុនដែលដកចេញពីអាមេរិកទៅបង្កើតការងារធ្វើនៅខាងក្រៅ នឹងត្រូវ ទទួលរងនូវការដំឡើងពន្ធយ៉ាងច្រើន​។
ប្រធានាធិបតីដូណាល់ ត្រាំ​បាន​ប្រកាសនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Mankato រដ្ឋ Minnesota កាលពីថ្ងៃ ទី​១៧ ខែសីហា ថា «រដ្ឋាភិបាលរបស់លោកនឹងកាត់បន្ថយពន្ធដារដល់ក្រុមហ៊ុនណាដែលបានចាកចេញពីប្រទេសចិន​មកកាន់អាមេរិកវិញ​ ហើយនឹងដំឡើងពន្ធដល់ក្រុមហ៊ុន ណាដែលបានចេញពីអាមេរិកទៅបង្កើនការងារធ្វើនៅក្រៅប្រទេសវិញនោះ។
ប្រធានាធិបតីអាមេរិក បានសន្យាថា​នឹងផ្តល់ការងារឱ្យធ្វើចំនួន​១០លាននាក់ដល់ពលរដ្ឋ​នៅក្នុងខែតុលាខាងមុខ។គោលដៅខាងលើរបស់លោកត្រាំ​ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ជាយុទ្ធសាស្ត្រអូសទាញ​ពលរដ្ឋអាមេរិកឱុ្យបោះឆ្នោតគាំទ្ររូបលោកនៅក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកាខាងមុខនេះ។
រដ្ឋាភិបាល​របស់លោកត្រាំ រយៈពេលកន្លងមក​បានបង្កើនសកម្មភាពប្រឆាំងចិន ដូចជាដាក់ទណ្ឌកម្មទៅលើមន្ត្រីចិនពាក់ព័ន្ធនឹងកោះហុងកុង​​ និងបិទទ្វារស្ថានកុងស៊ុលចិន ក៏ដូចជាការហាមប្រាមបណ្តាញ WeChat, Tik Tok ជាដើម៕ធី រីណា


ចែករំលែក៖