ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់រងរបួសធ្ងន់​ ដោយសារប៉ះទង្គិចគ្នារវាងរថយន្ត​ បុកជាមួយម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ យុវជន​វ័យជិត​ ២០ម្នាក់បានរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរជាមួយបានរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តHYUNDAI ជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦​ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បើតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលស្រុកពួក បាននិយាយ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប៣A១០៥១ បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងទិសខាងត្បូងឡើងមកផ្លូវជាតិ ដោយមិនប្រយ័ត្នបានបុកជាមួយម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 00៨៦ បើកបរទិសដៅពីលិចទៅកើតបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់និងអ្នកជិះជាមួយរងរបួសគួរសម។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅ ជាអ្នកបើកម៉ូតូនិងម្នាក់ទៀត ឈ្មោះ ដួង ស៊ីម ភេទប្រុស អាយុ២៧ឆ្នាំ។ អ្នកទាំង២រស់នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ   ចំណែកវត្ថុតាងមានរថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖សហការី


ចែករំលែក៖