ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតដែលបានអះអាងលើ លិខិតបដិសេធរបស់ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ថា៖
“ការប្រកាសលទ្ធផលជាឯកត្តោភាគី របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលលទ្ធផលនោះមានភាពខុសគ្នាយ៉ាងខ្លាំង ពីលទ្ធផលដែលក្រុមហ៊ុនទទួលបានពីមន្ទីរពិសោធន៍ BVAQ និងមន្ទីរពិសោធន៍ ALS នៃប្រទេសសឹង្ហបុរី ដែលមានលេខកូដ៖ 537 / 562 / 563 / 568 ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ តែងតែយកទៅធ្វើពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ។ ”
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមធ្វើការបញ្ជាក់លើការចោទប្រកាន់ខាងលើ ដូចតទៅ៖
•មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ពុំដែលធ្វើការពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ នូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខ B/N: 537 / 562 / 563 / 568 ទាល់តែសោះ។
•លទ្ធផលវិភាគគំរូម្សៅទឹកដោះគោម៉ាក Nutrilatt មានលេខ B/N: 487 / 488 / 536 / 537 / 538 / 539 ដែលអគ្គនាយកដ្ឋាន បានធ្វើការប្រកាស ជាលទ្ធផលវិភាគដែលបានធ្វើឡើងដោយមន្ទីរពិសោធន៍ឯករាជ្យនិងទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) នៅប្រទេសសឹង្ហបុរី (Eurofins Food Testing Singapore PTE LTD)។
•ការកាត់ស្រោមសំបុត្រដែលដាក់លទ្ធផលវិភាគខាងលើ គឺបានធ្វើឡើងក្រោម
•ដំណើរការកាត់ស្រោមសំបុត្រ ការបញ្ចូលទិន្នន័យ និងការប្រកាសលទ្ធផលនេះ បានធ្វើឡើយដោយមានការចូលរួមនិងអង្កេតយ៉ាងម៉ត់ចត់ពីភាគីពាក់ព័ន្ធជាច្រើនដូចជា
(1).តំណាងក្រុមហ៊ុន Nutrilatt ដោយផ្ទាល់ ជាពិសេសការបញ្ចូលទិន្នន័យលើតារាងប្រៀបធៀបលទ្ធផលជាមួយនឹងស្តង់ដារកូដិចអន្តរជាតិ ធ្វើឡើយដោយភាគីក្រុមហ៊ុន Nutrilatt (មានរូបថត)
(2).តំណាងមាតាបិតាទារករងគ្រោះចំនួន ១៨នាក់
(3).តំណាងមាតាបិតាទារកដែលបាន និងកំពុងប្រើប្រាស់ម្សៅទឹកដោះគោ Nutrilatt ចំនួន ៣នាក់
(4).តំណាងអង្គការអន្តរជាតិធ្វើការលើផ្នែកសុខភាពទារកនិងកុមារ ដូចជា អង្គការសុខភាពពិភពលោក WHO, អង្គការ UNICEFF, អង្គការ Hellen Keller International
(5).តំណាងមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មិនមែនធ្វើការប្រកាសលទ្ធផលខាងលើជាលក្ខណៈឯកតោភាគី ដូចក្រុមហ៊ុនបានប្រកាសឡើយ។
ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត អាចបាត់បង់អតិថិជន ខណៈក្រសួងពាណិជ្ជកម្ម បដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតដែលបានអះអាងលើ លិខិតបដិសេធរបស់ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត ក្នុងជាការព្រួយបារម្ភលើសុខភាពកុមារ ប្រសិនបើប្រើប្រាស់។ ដូច្នេះសូមអោយស្ថាប័នពាក់ព័ន្ធបន្តពិនិត្យលើស្តង់គុណភាព ដ៏ដូចជាដំណើរការផ្លូវច្បាប់។
ក្នុងករណីដែរអង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សិលា