ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលជាថ្មីក្រោយ មាស សុខសោភា ចេញបទថ្មីជាមួយម៉ា ច័ន្ទបញ្ញា

ចែករំលែក៖

    ភ្នំពេញ៖ទន្ទឹមនឹងការភ្ញាក់ផ្អើលរឿងតារាចម្រៀងព្រាប សុវត្ថិ និងខេម ផ្លាស់ប្តូរទ្រនុំនោះស្រាប់តែលេចមុខ តារាចម្រៀង មាស  សុខសោភា បញ្ចេញបទចម្រៀងថ្មីរួមជាមួយតារាចម្រៀប្រុស ម៉ា ច័ន្ទបញ្ញា។

បន្ទាប់ពីប្រកាសដំណឹងចាកចេញពីទ្រនំរបស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែ ទំព័រផ្លូវការណ៍របស់ អ្នកនាង មាស សុខសោភាបានបង្ហោះនូវផ្ទាំងPosterថ្មីមួយ បង្ហាញពីភាពវិវត្តមួយដ៏គួរឲ្យចាប់អារម្មណ៍ ខណៈអ្នកនាង បានទៅចាប់ដៃគូជាមួយនឹងតារាចម្រៀងOriginal លោកម៉ា ច័ន្ទបញ្ញា ដែលគ្រប់គ្នាធ្លាប់បានដឹងលឺពីប្រវត្តិគូស្នេហ៍ដ៏ល្បីក្នុងបទ«ពីរនាក់បានហើយ» និងបទ «សង្សារចាស់» ។លើសពីការដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះអ្នកនាង មាស សុខសោភា បានក្លាយជាម្ចាស់បទ «ម្ដងទៀត» ដែលជាបទចម្រៀងបង្កប់ក្រោយបទ «សង្សារចាស់» កាលពីប៉ុន្មានខែមុនហើយថែមទាំង នូវតួអង្គដ៏គួរឲ្យចាប់អារម្មណ៍ចំនួនពីរដួងផ្សេងទៀតដោយក្នុងនោះមានតួអង្គមួយ មានមុខមាត់ ស្រដៀងគ្នាទៅហ្នឹងគូស្នេហ៍ដ៏ល្បីរបស់លោក ម៉ា ច័ន្ទបញ្ញា ហើយម្នាក់ទៀត គឺជាតួអង្គ ដែលកំពុងអង្រួនចិត្តយុវវ័យ គឺ កញ្ញា លីនដា។ លីនដា ត្រូវបានអ្នកគាំទ្ររបស់នាងបានស្គាល់ក្នុងបទចម្រៀង «Demon» ក្នុងAlbum SKULL របស់Vannda ដែលទើបតែនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ។

គួរបញ្ជាក់ដែរថា បទ«ម្ដងទៀត» មានប្រវត្តិធ្លាប់ចេញផ្សាយយ៉ាងខ្លី ជាសំឡេងមនុស្សប្រុស ភ្ជាប់នៅខាងក្រោយបទ«សង្សារចាស់»ដែលគ្រប់គ្នាធ្លាប់ទន្ទឹងរង់ចាំ។ តើការចេញផ្សាយពញ្ញាក់អារម្មណ៍របស់អ្នកនាង មាស សុខសោភា នេះ ពិតជាមានអ្វីប្រែប្រួលពីក្រោយនេះយ៉ាងណាខ្លះ មានតែតាមដានទស្សនាទាំងអស់គ្នាដោយ ៖វឌ្ឍនា


ចែករំលែក៖