ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យ និងកែសម្រួលប្រកាសអន្តរក្រសួង លេខ៧១៦

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងកែសម្រួលប្រកាសអន្តរក្រសួង លេខ៧១៦ ស្តីពី “គោលការណ៍ឧបត្ថម្ភសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ ក្រុមកីឡាករថ្នាល គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស និងប្រាក់រង្វាន់ជ័យលាភី ក្នុងការប្រកួតលក្ខណៈអន្តរជាតិ នៅក្នុង និងក្រៅប្រទេស” ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា ៕

ដោយ៖សិលា


ចែករំលែក៖