ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ស ថេត បានអញ្ជេីញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ២១៦គ្រួសារ នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
ដោយពិនិត្យឃេីញពីស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានអញ្ជេីញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ នៅសង្កាត់បឹងទំពុន១ ចំនួន២១៦ គ្រួសារ ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារ និងសមាជិកសមាជិការនៃគណបក្សប្រជាជនចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ លោកប្រធានក្រុមការងារ បាននាំយកអំណោយមួយចំនួនរបស់ឯកឧត្តមដេីម្បីចែកជូនចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានអនុប្រធានភូមិ ប្រជាការពារ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតជីវភាពចំនួន ២១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១០០,០០០ (ដប់មុឺនរៀល) អង្ករ២បេ=៥០Kg ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី១កេសតូច ត្រីខ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ប៊ីចេង១កញ្ចប់ និងអំបិល១កញ្ចប់ ។
ក្នុងពិធីជួបសំណេះសំណាលនេះដែរលោក ស ថេត ប្រធានក្រុមការងារបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងបញ្ហាជីវភាពក្នុងកំឡុងពេលពិភពលោកកំពុងជួបបញ្ហាវីរុសកូវីដ១៩ ។ លោកប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដេីម្បីឲ្យបានដឹងច្បាស់ពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិក្សាស្វែងយល់អំពីតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាមួយនេះដែរឯកឧត្តមប្រធានក្រុមការងារបានណែនាំក្រុមប្រឹក្សាសង្កាត់ មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ធានាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អ នៅកិច្ចឯកឧត្តមស្នងការក៏បានផ្តល់លេខទូរស័ព្ទរបស់ឯកឧត្តម ដល់ប្រជាពលរដ្ឋដេីម្បីទាក់ទងផ្ទាល់នៅពេលមានបញ្ហាផ្សេងៗកេីតមានឡេីង ៕
ដោយ៖ សិលា