កីឡាការិនី Naomi Osaka បានបង្ហាញពីភាពចាស់ទុំរបស់នាងក្នុងការប្រកួតជាមួយនឹងកីឡាការិនី Victoria Azarenka ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីវាយតឺន្នីស US Open ដើម្បីឈ្នះពានរង្វាន់Grand Slamជាលើកទី ៣ របស់នាង។
កីឡាការិនី Osaka វ័យ២២ឆ្នាំរបស់ជប៉ុនបានយកឈ្នះគូប្រកួតក្នុងលទ្ធផល ១-៦, ៦-៣ និង ៦-៣ សម្រាប់ការឈ្នះពានរង្វាន់ US Open ជាលើកទី២ និងឈ្នះGrand Slam ជាលើកទី៣។
Grand Slam ធ្វើមិនបានល្អក្នុងសិតទី ១ ប៉ុន្តែនៅវគ្គទី ២ នាងបានយកឈ្នះគូប្រកួត ១១ ទល់១០ ទៅលើកីឡាការិនីសញ្ជាតិបែលឡារូស Victoria Azarenka ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំលើក ដំបូងរបស់នាងចាប់តាំងពីឆ្នាំ ២០១៣ ។
ការយកឈ្នះគូប្រកួតបានធានាថា Naomi Osaka ដែលបានឈ្នះពានរង្វាន់ US Openឆ្នាំ ២០១៨ និង Australian Open ឆ្នាំ ២០១៩ បានរក្សាកំណត់ត្រារបស់នាងក្នុងការឈ្នះរាល់ការប្រកួតដណ្តើមពានរង្វាន់ Grand Slam វគ្គផ្តាច់ព្រ័ត្រដែលនាងបានលេង។
Australian Open បាននិយាយបែបលេងសើចថា ”ខ្ញុំមិនចង់ប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រទៀតទេ ខ្ញុំពិតជាមិនរីករាយនោះទេដែលវាពិតជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់ខ្ញុំ។ វាពិតជាលើកទឹកចិត្តខ្ញុំណាស់ ពីព្រោះខ្ញុំធ្លាប់មើលការប្រកួតនៅទីនេះកាលពីខ្ញុំនៅក្មេង។ ខ្ញុំរៀនបានច្រើន ដូច្នេះខ្ញុំបានធ្វើវាឲ្យល្អសម្រាប់ថ្ងៃនេះ”៕ដោយ៖ភារៈ