ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្តល់អំណោយឱ្យកម្មសិក្សាការី និងពលករខ្មែរចំនួន១០០នាក់ នៅស្រុកYamato ខេត្ត Kanagawa

ចែករំលែក៖

ប្រទេសជប៉ុន៖ បងប្អូនប្រជាពលរដ្ឋ កម្មសិក្សាការី និងពលករខ្មែរចំនួន១០០នាក់ នៅស្រុកYamato ខេត្ត Kanagawa ដែលជួបប្រទះការលំបាកដោយសារជំងឺកូវីដ-១៩ បានទទួលអំណោយពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោកអ៊ឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ កម្មសិក្សាការី និងពលករចំនួន១០០នាក់ នៅស្រុកYamato ខេត្ត Kanagawa ដែលជួបប្រទះការ លំបាកដោយសារជំងឺកូវីដ-១៩។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកឯកអគ្គរាជទូតបាន ពាំនាំការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ្កកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស ។
លោកឯកអគ្គរាជទូត ក៏បានយកអំណោយរបស់រាជរដ្ឋាភិបាល កម្ពុជា រួមមាន អង្ករ គ្រឿងបរិភោគចែកជូនដល់បងប្អូន ដែលរងផលប៉ះពាល់ខ្លាំងដោយសារការឆ្លងរីករាលដាលនៃកូវីដ-១៩ ។

សូមបញ្ជាក់ថា តាមកម្មវិធីបន្ត លោកឯកអគ្គរាជទូត និងក្រុមការងារគ្រោង នឹងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករ នៅខេត្តOsaka ក្នុងពេលខាងមុខនេះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖