ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបើករេចង្កូតបុកម៉ូតូរបួសធ្ងន់មនុស្ស០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលំវិស្វកម្មទៅភូមិតេជោភ្នំឆ័ត្រ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិចឃុំស្វាយចេក ស្រុកស្វាយចេក ។
លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ប្រាប់ថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ហ៊ីង ក្រោន ភេទប្រុសអាយុ១៧ឆ្នាំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ស៊េរី២០១៦ ពាក់ស្លាកលេខ ប.មានជ័យ 1I.6781 ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះឃឿន ឃីម ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ អ្នកទាំង២នាក់រស់នៅ ភូមិជាមួយគ្នា។
លោកបញ្ជាក់ថា មុនពេលកើតហេតុ អ្នកបើកបរម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុមានផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិចឃុំស្វាយចេក ស្រុកស្វាយចេក មានរថយន្ត០១គ្រឿងម៉ាកតូយ៉ូតាឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ. 2D.6989 បើកបរដោយឈ្មោះ ដា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីកើតទៅលិច ក៏បានរេចង្កូតទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះហ៊ីង ក្រោន បាក់ដៃឆ្វេង ជើងឆ្វេង និងអ្នករួមដំណើរឈ្មោះឃឿន ឃីម របួសបាក់ជើងស្តាំ ។ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ចំណែកវត្ថុតាងម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ វណ្ណា


ចែករំលែក៖