ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។
ការអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ក៏មានការចូលរួមនាយនគរបាលជាតិ នាយកងរាជអាវុធហត្ថ អាជ្ញាធរ ។ល។ ផងដែរ៕
ដោយ៖សិលា